មនុស្សភាគច្រើន កំពុងបំផ្លាញសុខភាពខ្លួនឯង ដោយសារញ៉ាំសាច់ចៀនមិនត្រឹមត្រូវ
ការចៀនសាច់ទៅតាមទម្លាប់រាល់ថ្ងៃនេះ លោកអ្នកតែងតែចាក់ខ្លាញ់ចូលក្នុងខ្ទះ ហើយទុកទាល់តែខ្លាញ់ក្តៅទើបដាក់សាច់ចូល។ លោកអ្នកដឹងទេ នៅពេលខ្លាញ់ក្តៅ វាបានបំលែងទៅជាជាតិពុលមួយទៅហើយ ហើយវាកាន់តែគ្រោះថ្នាក់ នៅពេលដែលអ្នកប្រើប្រាស់ខ្លាញ់ដែលគ្មានគុណភាព ឬមានគុណភាពមិនល្អ។
មួយវិញទៀត អ្នកមិនគួរប្រឡាក់សាច់ជាមួយស្ករនិងប៊ីចេងនោះទេ ពោលគួរប្រឡាក់ជាមួយអំបិលតិចៗបានហើយ។ នៅពេលដែលស្ករប៉ះជាមួយខ្លាញ់ វាក៏បំលែងទៅជាជាតិពុលមួយទៀត ហើយប្រសិនបើអ្នកចៀនរហូតដល់សាច់ក្រៀមខ្លាំងឬជិតខ្លោចនោះ វាក៏បានក្លាយជាជាតិពុលបន្ថែមមួយជាន់ទៀត។ ដូច្នេះ អាហារដែលអ្នកគិតថាមានរសជាតិឆ្ងាញ់នោះ មិនខុសអ្វីពីអ្នកកំពុងបរិភោគជាតិពុល ដែលអាចចូលទៅបំផ្លាញសុខភាពរបស់អ្នក យ៉ាងស្ងៀមស្ងាត់បំផុត។
វិធីដែលល្អ ដើម្បីទទួលបានរសជាតិឆ្ងាញ់និងសុខភាពល្អ ដំបូងអ្នកដាក់ខ្ទះលើចង្ក្រាន ហើយចាក់ទឹកចូលបន្តិច និងចាក់ខ្លាញ់ចូលបន្តិច ហើយដាក់សាច់ចូល គ្របវាឲ្យជិត អមដោយការបើកភ្លើងតិចៗ។ គួរចាំថា កុំទុកឲ្យសាច់ខ្លោច ហើយបើគិតថាឆ្អិនអាចញ៉ាំបានហើយដាក់វាចុះ។ ជាការពិតណាស់ អ្នកពិតជាពិបាកផ្លាស់ប្តូរជាមួយទម្លាប់ចៀនសាច់រាល់ថ្ងៃ ជាពិសេសរសជាតិរបស់វា។ ប៉ុន្តែដើម្បីសុខភាពល្អយូរអង្វែង អ្នកគួរតែផ្លាស់ប្តូរ យូរៗទៅអ្នកនឹងទម្លាប់ជាមួយរសជាតិថ្មីនេះ៕
Leave មនុស្សភាគច្រើន កំពុងបំផ្លាញសុខភាពខ្លួនឯង ដោយសារញ៉ាំសាច់ចៀនមិនត្រឹមត្រូវ to:
Read more #fish posts
Best Posts From phearom
We have not curated any of phearom's posts yet. But you can encourage our curation team to review posts by visiting them regularly and by referring other readers. Because we give priority to frequently read content.
More Posts From phearom
- Kheng scolds senior officials for seeking to keep power centralised
- មនុស្សភាគច្រើន កំពុងបំផ្លាញសុខភាពខ្លួនឯង ដោយសារញ៉ាំសាច់ចៀនមិនត្រឹមត្រូវ
- Morning December
- 2018 BRABUS 900
- Khmer house model
- ចេកបំពងនុំប៉័ងពិសេស
- អំពីប្រទេសកម្ពុជា
- សន្និបាតបច្ចេកវិទ្យា និងការចាប់ផ្ដើមជំនួញ | BarCamp Battambang 2017
- Welcome to Stemmit