ស្វែងយល់ពី IVR របស់ Asterisk PBX
នៅក្នុងក្រុមហ៊ុនធំៗពេលដែលអ្នកទូរស័ព្ទទៅកាន់ តែងតែតម្រូវអោយអ្នកចុចលេខ១ សម្រាប់ភាសារខ្មែរ ឬ ចុចលេខ ២ សម្រាប់ភាសារអង់គ្លេសជាដើម ឬ មុខងារផ្សេងៗទៀត។ មុខងារទាំងនេះត្រូវបានកំណត់ដោយ IVR (Interactive Voice Response) ដែលមានស្រាប់នៅក្នុង Asterisk Soft Switch។
នៅក្នុង Asterisk មានមុខងារច្រើនសម្រាប់ប្រើប្រាស់ដើម្បីការងារផ្សេងៗដូចជា IVR, VoIP, Voicemail ជាដើម និងមុខងារផ្សេងៗទៀតផងដែរ។
នៅក្នុង Asterisk soft switch មានចំនុច២ដែលអាចឆ្លើយតបទៅកាន់ Caller បាន។
IVR ជាមេកានិកក្នុងការប្រើប្រាស់ដើម្បីឆ្លើយតបទៅកាន់ Caller ដើម្បីអោយចុចលេខ១ឬលេខ២ដើម្បីតេទៅកាន់ផ្នែកផ្សេងជាដើម។
Announcement: ជាមេកានិកសម្រាប់ប្រើប្រាស់ដើម្បី Play sound ប្រាប់ថាមិនអាចទាក់ទងបានទេ ឬ កំពុងជាប់រវល់ជាដើម។
ជំហ៊ានដំបូងដែលអ្នកត្រូវធ្វើអ្នកត្រូវថតសម្លេងរួចហើយ upload ចូលទៅក្នុង Asterisk ជាមុនសិនបន្ទាប់មកទៀតអ្នកអាចជ្រើសរើសយកមកប្រើប្រាស់បាន។
បន្ទាប់មកទៀតអ្នកអាច Save វាទុកនិងដាក់ឈ្មោះបានហើយ។ឬ អ្នកអាចថតសម្លេងតាមរយះ ការណែនាំក្នុងរូបនេះនោះអ្នកនិងអាចថតសម្លេងតាមរយះទូរស័ព្ទរបស់អ្នកចូលទៅក្នុង Asterisk Soft Switch បាន។
បន្ទាប់មកទៀតអ្នកត្រូវចូលទៅបង្កើត IVR បានដោយកំណត់ មុខងារតាមអ្វីដែលអ្នកចង់បាន
Announcement ប្រើប្រាស់សម្រាប់ Play សំលេង
បន្ទាប់មកទៀតអ្នកអាចកំណត់មុខងារបានដោយចុចលេខ១សម្រាប់អោយភ្ជាប់ទៅកាន់ Extension 3001 ជាដើម ឬ ចុចលេខ២សម្រាប់ភាសារបរទេសជាដើម។តែអ្នកត្រូវតែថតសម្លេងដើម្បីប្រាប់គេផងថាចុចលេខប៉ុន្មានដើម្បីចូលទៅកាន់អ្វីមួយ។
អ្នកអាចប្រើប្រាស់ IVR ដើម្បី ហៅ IVR ផ្សេងមកប្រើប្រាស់បានទៅវិញទៅមក ទៅ វីញទៅមកបានទៅតាមការងារក្រុមហ៊ុនរបស់អ្នក។
ពេលនេះអ្នកអាចចូលទៅកាន់ Extension ណាមួយបន្ទាប់មកទៀតអាចកំណត់ IVR សម្រាប់ Extension នោះ។ Extension(ជាលេខសម្រាប់ប្រើប្រាស់) ឬ លេខ SIP Phone។
Leave ស្វែងយល់ពី IVR របស់ Asterisk PBX to:
Read more #cambodia posts
Best Posts From TechFree
We have not curated any of techfree's posts yet. But you can encourage our curation team to review posts by visiting them regularly and by referring other readers. Because we give priority to frequently read content.
More Posts From TechFree
- របៀបបង្កើត ទម្រង់ Login និង Logout ដោយប្រើប្រាស់ PHP ជាមួយ MySql
- របៀបដំឡើង Yii Framework
- របៀបទទួលទិន្នន័យពីអ្នកប្រើជាមួយ Vue.Js
- របៀបបង្កើត លុប កែប្រែ ឯកសារជាមួយ Python
- ស្វែងយល់ពី Array នៅក្នុងភាសា Ruby
- របៀបបង្កើត web server ជាមួយ Nodejs
- របៀបដំឡើង CodeIgniter
- របៀបដំណើរការ Admin Site ជាមួយ Django Framework
- ស្វែងយល់ពី Load Balance Web Server
- បង្កើត Logo ងាយៗជាមួយកម្មវិធី GIMP (វគ្គបញ្ចប់)